លោក ឌិន ប៊ុណ្ណា
លោកស្រី លាង គីម
លោក សៀង យ៉ឹងខាន់
លោកស្រី សុខ ឡាង
សូមគោរពអញ្ជើញ
ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញចូលរួមជាអធិបតីភាព និងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុស កូនស្រីរបស់យើងខ្ញុំ។
ជា អានន្ទ
សៀង សាយជីញ
ដែលនឹងប្រព្រឹត្តទៅនៅ
ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ៦រោច ខែកត្តិក ឆ្នាំថោះ អដ្ឋស័ក ព.ស. ២៥៧០ វេលាម៉ោង ៥:០០ ល្ងាច
ស្ថិតនៅ ស្ថិតនៅ មជ្ឈមណ្ឌលសុភមង្គល (អគារA+B) ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ដោយមេត្រីភាព។ សូមអរគុណ !
កូនកំលោះ
កូនក្រមុំ
សូមអញ្ជើញមើលទីតាំងកម្មវិធីរបស់យើងខ្ញុំ
មជ្ឈមណ្ឌលសុភមង្គល (អគារ A+B) ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ត្រូវនឹងថ្ងៃ ៦រោច ខែកត្តិក ឆ្នាំថោះ អដ្ឋស័ក ព.ស. ២៥៧០
វេលាម៉ោង ៥:០០ ល្ងាច
មជ្ឈមណ្ឌលសុភមង្គល (អគារ A+B) ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ABA BANK · DIGITAL WEDDING GIFT
សូមស្កេន QR Code ខាងក្រោម ដើម្បីផ្ញើចំណងដៃជូនគូស្វាមីភរិយា
📌 ឈ្មោះ៖ លីម៉ី បោះពុម្ព និងឌីសាញ (LYMEY Printing)
📞 ទូរស័ព្ទ៖ 092 888 808
📍 ទីតាំង៖ រាជធានីភ្នំពេញ
🌐 ហ្វេសប៊ុក៖ LYMEY Printing
WITH HEARTFELT APPRECIATION
សូមគោរពជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
យើងខ្ញុំ ជា អានន្ទ និង សៀង សាយជីញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីសិរីមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំ។
វត្តមានដ៏ថ្លៃថ្លា ពាក្យជូនពរដ៏មានអត្ថន័យ និងទឹកចិត្តសប្បុរសរបស់លោកអ្នក គឺជាកិត្តិយស និងជាអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតសម្រាប់យើងខ្ញុំ និងក្រុមគ្រួសារ។
សូមគោរពជូនពរលោកអ្នក និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចជានិច្ចនិរន្តរ៍។
ដោយក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ
ជា អានន្ទ & សៀង សាយជីញWITH SINCERE APOLOGIES
សូមគោរពជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
ក្នុងឱកាសពិធីសិរីមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំ ប្រសិនបើមានការខ្វះខាតក្នុងការរៀបចំ ការទទួលស្វាគមន៍ ឬការបម្រើសេវាផ្សេងៗ ដោយប្រការណាមួយក្តី សូមលោកអ្នកមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ។
ប្រសិនបើយើងខ្ញុំមានពាក្យសម្ដី ឬកាយវិការណាមួយដែលមិនសមរម្យដោយអចេតនា ឬមិនបានបំពេញតម្រូវការរបស់លោកអ្នកឱ្យបានគ្រប់ជ្រុងជ្រោយ សូមមេត្តាទទួលនូវការសូមអភ័យទោសពីយើងខ្ញុំដោយស្មោះអស់ពីដួងចិត្ត។
យើងខ្ញុំសូមអរគុណចំពោះការយោគយល់ អធ្យាស្រ័យ និងក្តីស្រឡាញ់ដែលលោកអ្នកបានផ្តល់ជូនដល់គ្រួសារយើងខ្ញុំ។
សូមអភ័យទោស និងសូមអរគុណដោយក្តីគោរព
ជា អានន្ទ & សៀង សាយជីញ